សង្វៀនបញ្ជាល់មាន់ដុះស្លែ បង្កប់នៅក្នុង កាស៊ីណូភ្នំដិន កំពុងបេីកឲ្យពលខ្មែរចូលលេងយ៉ាងពេញបន្ទុក រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ មិនហ៊ានបង្រ្កាបខ្លាចបាត់បង់ភពចំណូល ?

ខេត្តតាកែវ ÷

ប្រភពពីប្រជាពលរដ្ឋ រស់នៅ​ឃុំ​ទំលាប់ ស្រុក​គី​រី​វង្ស ខេត្តតាកែវ បាន​បញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង បង្កប់ក្នុងកាស៊ីណូភ្នំដិន ដំណេីរការយ៉ាងពេញទំហឹងវិញហេីយ ចំពោះលោក អធិការដ្ឋាននគរបាលស្រុកគីរីវង្ស សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។មជ្ឈដ្ឋានខាងក្រៅ ! និងពលរដ្ឋនៅឃុំទំលាប់ បានរិះគន់ចំៗទៅលេីសមត្ថកិច្ចពាក់ព្ធន័ក្នុងខេត្តតាកែវ ជាអ្នកបេីកភ្លើងខៀវ ទេីប ម្ចាស់កាស៊ីណូភ្នំដិន ហ៊ានបេីកហ៊ានបិទ ល្បែងបញ្ជាល់មាន់ខ្នាចធំ លេងសុីសងខុសច្បាប់ ស្រេចតែអំពេីចិត្ត។ជាក់ស្តែងអ្នកចូលរួមលេងបានឲ្យដឹងទៀតថា ​មាន​ទាំង​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង នឹង​ម៉តូ​ ប្រហែល​មាន​ខ្នងបង្អែករឹងមាំ ចាំ​ជួយ​អន្តរាគមន៍ ទើបម្ចាស់​ទីតាំង​បន​ល្បែង​ហ៊ាន​បើកដៃឲ្យប្រជា​ពលរដ្ឋ​ខ្មែរ និងជនអន្តោប្រវេសន៍ ចូល​លេង​ល្បែង​ភ្នាល់​ស៉ីសងខុសច្បាប់ ដាក់​លុយ​ក្នុង​មួយគូរ ចាប់២ពាន់​ដុល្លា ទៅ​ ៣ ពាន់​ដុល្លា ​បច្ចុប្បន្ន​ក្រុម​ពួក​ញៀន​ល្បែង​ទាំង​នោះ​ កំពុង​សម្រុក​លេងល្បែង​គ្រប់​ប្រភេទ​ដូចជា​៖ មាន់​ជល់​ខ្នាយ​ដែក វង់​បៀរ អាប៉ោង យូគី​ រីឯ​សមត្ថកិច្ច​ពាក់ពន្ធ័ក្នុងខេត្តតាកែវបណ្តែតបណ្តោយឲ្យលេងដោយសេរី មិនចាត់វិធានការ​ចុះ​បង្ក្រោប​ទប់ស្កាត់ទ​ល់​តែសោះ ថែមទាំងមាន​មេ​ការជំនាញ​ម្នាក់ រត់ការ​បង់លុយ​ពី​ថ្នាក់ក្រោម រហូតដល់​ថ្ថ្នាក់លេី ទេីបរក្សាភាពស្ងៀមស្ងាត់។​ល្បែង​ដ៍​ធំ​ជ្រក​ក្រោម​ស្លាក​(​កា​សុីណូ​ភ្នំ​ដិ​ន​) មាន​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ ភ្លុកទឹកភ្លុកដី ជា​រៀងរាល់ថ្ងៃ ផងដែរ​ ធ្វើអោយ​មហាជន​ គ្រប់​មជ្ឈដ្ឋាននានា និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​ខ្សែបន្ទាត់​ព្រំដែន ពួកគាត់​លន់​មាត់​គ្រប់​គ្នា​ថា តេីភូមិ​ ឃុំ សុវត្ថិភាព ៧ចំណុច នៅត្រង់ណា បេីល្បែងភ្នាល់ស៊ីសងខុសច្បាប់ នៅមូលដ្ឋានរបស់ខ្លួន បែរជាសមត្ថកិច្ចនគរបាលស្រុកគីរីវង្ស មិនចាត់វិធានការបង្រ្កាប។​ប្រជាពលរដ្ឋ​ រស់នៅ ឃុំទំលាប់ ស្រុកគីរីវង្ស អំពាវនាវដល់លោក អ៊ូច ភា អភិបាល​នៃ​គណៈបញ្ជាការ​ ឯកភាព​ខេត្ត​តាកែវ និងលោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ និងស្រាវជ្រាវឲ្យបានស៊ីជម្រៅផងទាន ចំពោះទីតាំងល្បែងបញ្ជាល់មាន់ បង្កប់ក្នុងកាសុីណូភ្នំដិន មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋនៅឡើយ ៕