
កម្លាំងសមត្តកិច្ចជំនាញខេត្តបាត់ដំបងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដកហូតវត្តតាង នៅចំណុចអតិតឡូត៍នេសាទលេខ០២បាត់ដំបង
កម្លាំងសមត្តកិច្ចជំនាញខេត្តបាត់ដំបងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដកហូតវត្តតាង នៅចំណុចអតិតឡូត៍នេសាទលេខ០២បាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ការរបស់កម្លាំងសមត្តកិច្ចជំនាញបានចុះបង្ក្រាបកន្លែងនេសាទខុសច្បាប់ អតិតឡូត៍លេខ០២បាត់ដំបង ករណីចុះបង្ក្រាបនេះ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្ម;សសេដ្ឋកិច្ច លោកវរៈសេនីយ៍ឯក ឡុង យោធាវីរ: អធិការស្រុកឯកភ្នំ សហការជាមួយកម្លាំសឹករងស្រុកឯកភ្នំ ឈរជើងទិសទន្លេសាប កម្លាំងសរុបចំនួន ០៧នាក់ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ០១លើក នៅចំណុចព្រែកព្រះដើមឈើដែនអភិរក្សនេសាទ អតីតឡូត៍នេសាទលេខ ០២បាត់ដំបង ស្រុកឯកភ្នំឥ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន ០៣គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
– សាច់មងប្រវែង ១០០០ម៉ែត្រ
– ឡុកសម្រាប់ត្រីចំនួន ០៧គ្រឿង
– បង្គោលចំនួន ៣១០ដើម
– ក្បាលបរចំនួន ០៧ក្បាល ។
ក្រោយពីកម្លាំងសមត្តកិច្ចជំនាញបង្ក្រាបដកហូតវត្ថុតាងរួច ក៏យកទៅកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែងតែម្ដង,
សមត្តកិច្ចបានបន្តថា÷ដោយឡែកជនល្មើសបានរត់គេចខ្លួន នៅកន្លែងប្រព្រឹតិបទល្មើសបានបន្សល់ទុកការណូតស្មាច់ចំនួន ០១គ្រឿង ពណ៏ស្លែ ម៉ាស៊ីលើនម៉ាកហ៊ីណូតា ១៨សេះ ពណ៏ក្រហម កម្លាំងសមត្ថកិច្ចបានដក ហូតយកមករក្សាទុកដើម្បីស្រាវជ្រាវរកមុខសញ្ញាល្មើសបន្ត៕ដោយ,ស សារឿន