សម្តេចតេជោ ហ៊ុន សែន គាំទ្រការបកស្រាយរបស់ឯកឧត្តម ស សុខា ជុំវិញរឿងបុរសលើកម៉ូតូក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការគាំទ្រចំពោះការបកស្រាយ និងពន្យល់របស់ឯកឧត្តម ស សុខា ជុំវិញរឿងបុរសម្នាក់ជួយលើកម៉ូតូជនរងគ្រោះក្នុងករណី

សម្តេចតេជោ ហ៊ុន សែន គាំទ្រការបកស្រាយរបស់ឯកឧត្តម ស សុខា ជុំវិញរឿងបុរសលើកម៉ូតូក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការគាំទ្រចំពោះការបកស្រាយ និងពន្យល់របស់ឯកឧត្តម ស សុខា ជុំវិញរឿងបុរសម្នាក់ជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ ។ នេះបើយោងតាមការខមិនពីគណនីហ្វេសប៊ុកឈ្មោះ “Hun Sen” របស់សម្តេចតេជោ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានខមិនលើផេកផ្លូវការរបស់ឯកឧត្តម ស សុខា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា “គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយ ស សុខា ។ ត្រូវជួយគ្នាជាមុន ទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ ។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអ្នកបានជួយ ដែលនេះជាវប្បធម៌ដ៏ល្អនៃជាតិសាសន៍របស់យើង”។

សូមបញ្ជាក់ថា ការខមិនរបស់សម្តេចតេជោ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ស សុខា បានបង្ហោះសារជុំវិញរឿងបុរសម្នាក់ដែលជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗកន្លងទៅនេះ ។

គួររំលឹកថា ជុំវិញរឿងរ៉ាវបុរសម្នាក់ដែលជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ ចុងក្រោយបែរជាត្រូវអ្នកសារព័ត៌មាន សួរដេញដោយ និងស្តីបន្ទោសបុរសគាត់នោះ បានក្លាយជាប្រធានបទដ៏កក្រើកសម្រាប់អ្នកលេងបណ្តាញសង្គម៕