មន្ត្រីនគរបាលយុត្តិធម៍មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ លើកលែងបទល្មើសជាក់ស្ដែងភ្ នំពេញ ÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា

មន្ត្រីនគរបាលយុត្តិធម៍មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ លើកលែងបទល្មើសជាក់ស្ដែង

ភ្នំពេញ ÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថាមន្ត្រីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ លើកណាគ្មានបញ្ជាឲ្យឃាត់ខ្លួនពីព្រះរាជអាជ្ញា លើកលែងបទល្មើសជាក់ស្ដែង ។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ដែលបានអនុវត្តកន្លងមកនៅរសៀលថ្ងៃទី2 ខែមករា ឆ្នាំ 2024 នៅទីស្ដីការក្រសួងមហាផ្ទៃ ។

នាឱកាសនោះដែរឧត្តមសេនីយ៍ឯក ជីវផល្លី បានពន្យល់បន្ថែមនៅចំណុចខ្វះខាតមួយចំនួន និងបានដាក់ទិសដៅបន្តមួយចំនួនដូចមានជា ពង្រឹងសមត្ថភាពយលដឹងអំពីច្បាប់ ពីនីតិវិធី ពីជំនាញ និងចែករំលែកបទពិសោធន៍បន្ត ការកំណត់អត្តសញ្ញាណត្រូវតែធ្វើឡើងតាមការកំណត់ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។

លោកឧត្តមសេនីយ៍ឯកបានបន្តទៀតថា ត្រូវអនុវត្តរបបរាយការណ៍ការ តាមឋានានុក្រមឱ្យបានទាន់ពេលវេលា តាមការកំណត់របស់សេនាធិការដ្ឋាន នៃអគ្គស្នងការរដ្ឋាននគរបាលជាតិ តាមរបបកំណត់របស់នាយកដ្ឋាន នៃអគ្គនាយកដ្ឋាននគរបាលជាតិ ត្រូវយកចិត្តទុកដាក់ឆ្លើយតបឲ្យបានទៀងទាត់ នឹងឆ្លើយតបឲ្យបានទាន់ពេលវេលា ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងជៀសវាងការប្រកាន់បក្សពួកត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួនអវត្តមានត្រូវមានច្បាប់ឲ្យបានត្រឹមត្រូវ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ វិន័យរបស់កងកម្លាំង៕