ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ

ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគេនទៀនវស្សា និងចង្ហាន់ដល់ព្រះសង្ឃ ចំនួន ១១៥អង្គ នៅវត្តដំណាក់ហ្លួង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទៀនវស្សា និងចង្ហាន់ ប្រគេនដល់ព្រះសង្ឃ ចំនួន ១១៥អង្គ នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ទេយ្យទានដែលឯកឧត្តម ស សុខា និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃ នាឱកាសនោះរួមមាន ៖ ទៀនព្រះវស្សា ចំនួន ២គូ អង្ករ ចំនួន ១តោន ទឹកត្រី ចំនួន ១០យួរ ទឹកស៊ីអ៉ីវ ចំនួន ១០យួរ ទឹកក្រូច ចំនួន ២០កេស ទឹកបរិសុទ្ធ ចំនួន ១៥កេស ត្រីខកំប៉ុង ចំនួន ៥កេស មី ចំនួន ១៥កេស ទឹកដោះគោឆៅ ចំនួន ៣កេសធំ ទឹកដោះគោ Milo ចំនួន ២០កេស គ្រឿងទេស(អំបិល ប៊ីចេង ស្ករ) ចំនួន ១ឈុត ស្លាដក ចំនួន ១១៥ប្រអប់ និងបច្ច័យ ចំនួន ១១៥អង្គ ក្នុង ១អង្គៗ ៤ម៉ឺន ១ពាន់រៀល៕