ឈ្មោះ រតនា ម្ចាស់ទីតាំងបនល្បែងសុីសងជល់មាន់ តាមអនឡាញ បៀតការ៉ាត បានអួតអាងថា ខណ្ឌណាមិនដឹងទេ ចំពោះខណ្ឌ

មហាជនរឹះគន់ អាជ្ញាធរមូលដ្ឋាន ជាពិសេសបង៣៣ មេត្តាជួយ បង្ក្រាប ល្បែងស៊ីសង ស្ថិតនៅខណ្ឌចំការមន

ភ្នំពេញ ÷ ទីតាំងល្បែងសុីសងជល់មាន់ តាមអនឡាញ បៀរការ៉ាត ខុសច្បាប់ ជ្រកក្រោមមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ ចំនួន៣កន្លែង ជាប់ៗគ្នា ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប ដូច្នេះពលរដ្ឋសំណូមពរ បងព្រះនាម៣៣ មេត្តាជួយចុះបង្ក្រាបផង !

មានសេចក្តីរាយការណ៍មកថា: ឈ្មោះ រតនា ម្ចាស់ទីតាំងបនល្បែងសុីសងជល់មាន់ តាមអនឡាញ បៀតការ៉ាត
បានអួតអាងថា ខណ្ឌណាមិនដឹងទេ ចំពោះខណ្ឌចំការមនទេ និយាយត្រូវរ៉ូវអស់ហើយ៕

ប្រជាពលរដ្ឋ រិះគន់ អាជ្ញាធរមូលដ្ឋាន ហេតុអ្វីបានត្រូវថ្មសណ្តំ អស់ទៅហើយ ទើបអនុញ្ញាតអោយមានល្បែងសុីសង ដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ យ៉ាងដូច្នេះ

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូរទាំងប្រទេស ដោយគ្មានការលើកលែង…

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

នៅឡើយតែទីតាំងបនល្បែងស៊ីសង បៀរការ៉ាត ខុសច្បាប់ ដែលជ្រកក្រោមមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ ចំនួន៣កន្លែងស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បើកលេងយ៉ាងពពាក់ពពូន ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការបង្ក្រាបឡើយ!
ម្ចាស់បនល្បែងដាក់ត្រូវថ្នាំសណ្តំ ដុល្លាត្រូវ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្រ្ចាសទិស ផ្ទុយពី គោល នយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសង បៀរការ៉ាត ខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។

អង្គភាពសារព័ត៌មានគេហទំព័រ ស្ពាននាគ យើងខ្ញុំ ផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈ និងរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕