លោក ភូ សោភ័ណ រួមនិងក្រុមការងារបាន ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនដល់លោក ទៀវ សំអុល នៅខេត្តបន្ទាយមានជ័យ

លោក ភូ សោភ័ណ រួមនិងក្រុមការងារបាន ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនដល់លោក ទៀវ សំអុល នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ភូ សោភ័ណ ប្រធានការិយាល័យព័ត៌មានវិទ្យា ទិន្នន័យ និងបច្ចេកទេស នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក ទៀវ សំអុល ចាងហ្វាងគេហទំព័រថ្ងៃថ្មី និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជួបគ្រោះបណ្តាលឲ្យរងរបួសដៃយ៉ាងធ្ងន់ធ្ងរ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ភូ សោភ័ណ និងក្រុមការងារ ប្រគល់ជូនលោក ទៀវ សំអុល នាឱកាសនោះរួមមាន៖ ថវិកា ចំនួន ១ ៤៥០ ០០០(មួយលានបួនសែនប្រាំម៉ឺនរៀល) អង្ករ ចំនួន ៥០គីឡូក្រាម និងភេសជ្ជៈស៊ុបមាន់ខ្មៅ ចំនួន ១យួរ៕