ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ឯកឧត្តម ស សុខា ដឹកនាំហែក្បួនភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣

សៀមរាប ÷ រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំហែក្បួនភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងពិធីដង្ហែក្បួនអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាទឹកដីខេត្តសៀមរាប។